Office hours:

MONDAY - FRIDAY
08:00 AM - 05:00 PM
Login Open Account

News

តម្លៃ​ប្រេងឆៅ​ធ្លាក់​ថ្លៃ នៅ​ព្រឹក​នេះ

ការ​ជួញដូរ​ប្រេងឆៅ​នៅ​ព្រឹក​នេះ​បាន​ធ្លាក់​ថ្លៃ​ ស្រប​ពេល​ដែល​កំណើន​ប្រើប្រាស់​ប្រេង​មាន​កំណើន​យឺត ប៉ុន្តែ​​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​អង្គការ OPEC ​បាន​ជួយ​ឲ្យ​តម្លៃ​ប្រេង​មាន​តុល្យភាព​។ 

ទីផ្សារ​ប្រេងឆៅ​របស់​អាមេរិក West Texas Intermediate ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥៦,៤៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល​​នៅ​ម៉ោង ៩ ព្រឹក​នេះ ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​អស់ ១៣ សេន ឬ​ស្មើ​នឹង ០,២% ពី​តម្លៃ​បិទ​ការ​ជួញដូរ​ចុងក្រោយ។ ចំណែក​ទីផ្សារ​​ប្រេងឆៅ​​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៦៥,៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ឬ​ធ្លាក់​ថ្លៃ​អស់ ៧ សេន ស្មើ​នឹង​០,១%។

បើ​ទោះបី​ជា​មាន​ព័ត៌មាន​ពី​សុទិដ្ឋិនិយម​នៃ​កិច្ច​ចរចា​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ក៏ដោយ តម្រូវ​ការ​ប្រើប្រាស់​ប្រេងឆៅ​ហាក់​មាន​កំណើន​យឺត​នៅ​ឡើយ​ស្រប​ពេល​ដែល​​កំណើន​សេដ្ឋកិច្ច​សាកលលោក​​ធ្លាក់​ចុះ​ជា​ពិសេស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អង្គការ OPEC កំពុង​ខិតខំ ប្រឹងប្រែង​ជា​ខ្លាំង​ដើម្បី​ទប់​មិន​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ទៀត​ចាប់​តាំង​ពី​ដើម​ឆ្នាំ មក។ 

ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​​ប្រេង​ដែល​ដឹកនាំ​ដោយ​អង្គការ OPEC ក៏​ដូច​ជា​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​ ទៅ​នឹង​សមាជិក​របស់​​អង្គការ​នេះ​គឺ​​អ៊ីរ៉ង់   និង​វេណេហ្ស៊ុយអេឡា​បាន​កើត​ឡើង​ស្របពេល​ដែល​ទិន្នផល​ប្រេងឆៅ​របស់​អាមេរិក​បាន​​កើន​ឡើង​ដល់​កំណត់ត្រា​ថ្មី​​ក្នុង​ចំនួន​ជាង ២​ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៨ មក​ និង​ខ្ពស់​ជាង ​ចំនួន ១២​ លាន​​បារ៉ែល​ជា​លើក​ដំបូង​នៅ​ក្នុង​ខែកុម្ភៈ​​កន្លង​ទៅ​៕

ប្រភព៖ cnbc 


 

Wildcard SSL