Office hours:

MONDAY - FRIDAY
08:00 AM - 05:00 PM
Login Open Account

News

មាស​បន្ត​ធ្លាក់​ថ្លៃ​​ជា​ថ្មី ទៀត​

ទីផ្សារ​​ជួញដូរ​មាស​នៅ​ព្រឹក​នេះ​​កំពុង​ស្ថិត​នៅ​ក្នុង​សម្ពាធ​ធ្លាក់​ថ្លៃ​ទៀត​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជិត ៥​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​ដែល​អត្រា​ការប្រាក់​​​នៃ​មូលបត្រ​បំណុល​របស់​អាមេរិក​​បាន​ឡើង​ថ្លៃ​វិញ​ដែល​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​គាំទ្រ​ដល់​តម្លៃ ប្រាក់​ដុល្លារ។

ការ​ជួញដូរ​មាស​តាម​ស្បត ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៦,៣៥ ដុល្លារ​ក្នុង​មួយ​អោន នៅ​ម៉ោង ៩​ព្រឹក​នេះ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១ ២៨២,៥០ ដុល្លារ​ក្នុង​មួយ អោន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​តម្លៃ​ទាប​បំផុត​មួយ​មិន ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៥ មករា​​ម​ក។ ចំណែក​ទីផ្សារ​មាស​របស់ អាមេរិក​វិញ មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​ទេ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៧,៧០ ដុល្លារ​ក្នុង​មួយ​អោន។ 

មាស​បាន​ធ្លាក់​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​បាន​ហក់​ឡើង​ថ្លៃ​វិញ។ នៅ​ព្រឹក​នេះ​សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន ៦ បាន​ឈរ​នៅ​កៀក​ទៅ​នឹង​​ទីតាំង​តម្លៃ ៩៦,៨១៦ ចុច​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយសារតែ​មាន​ការ​គាំទ្រ​ពី​ការ​ឡើង​ថ្លៃ​នៃ​អត្រា​ការប្រាក់​នៃ​មូលបត្រ​បំណុល និង​ទិន្នន័យ​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​របស់​​អាមេរិក​នៅ​ក្នុង​ត្រីមាស​ទី ៤ ប្រចាំ​ឆ្នាំ ២០១៨៕

ប្រភព៖ cnbc 

Wildcard SSL