Office hours:

MONDAY - FRIDAY
08:00 AM - 05:00 PM
Login Open Account

News

ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​នេះ​ធ្លាក់​​ថ្លៃ​តាម​ពី​ក្រោយ​ផ្សារភាគហ៊ុន​អាមេរិក

ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​​នេះ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​បន្ទាប់​ពី​ផ្សារភាគហ៊ុន​អាមេរិក​ Wall Streetត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​តម្លៃ​មួយ​ទាប​បំផុត​នៅ​ក្នុង​ខែ​នេះ។ 

នៅ​ព្រឹក​នេះ​សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​អស់ ០,៤២% ​នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Topix បាន​ធ្លាក់​ថ្លៃ​អស់ ០,៥៨%។ ការ​ធ្លាក់​ថ្លៃ​នេះ​បាន​​​​​​​​​​​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ​ទាំងអស់ ក្នុង​នោះ​ភាគហ៊ុន​ធនាគារ Softbank Group បាន​ធ្លាក់​ថ្លៃ​អស់ ០,៣%។ 

ងាក​​ទៅ​មើល​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi វិញ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៦% ដោយសារតែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​​ធំៗ​ក្នុង​ប្រទេស​នេះ​សុទ្ធតែ​ត្រូវ​​បាន​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន​ទាំងអស់​។ នៅ​អូស្ត្រាលី សន្ទស្សន៍​ជួញដូរ ASX 200 បាន​ធ្លាក់​ថ្លៃ​អស់ ០,៥៧% នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​ ខណៈ​ដែល​ភាគហ៊ុន​ក្រុមហ៊ុន​ធំៗ​ភាគច្រើន​របស់​ខ្លួន​ត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ​ខ្លាំង​ដែរ។ 

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាមេរិក Wall Street ឯណោះ​វិញ ​​បាន​បិទ​បញ្ចប់​​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​កាល​ពី​​យប់មិញ។ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន S&P 500 បាន​ធ្លាក់​ថ្លៃ​អស់ ០,៤% ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ Dow បាន​ធ្លាក់​ថ្លៃ​អស់ ២០៦,៦៧ ចុច ជាមួយ​នឹង​ផ្សារភាគហ៊ុន Nasdaq ដែល​បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ។ 

ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​សន្មត​ថា​ ជា​លទ្ធភាព​​មួយ​ដែល​ថា​  ភាព​សុទិដ្ឋិនិយម​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​  និង​​ចិន​ត្រូវ​បាន​កំណត់​រួចហើយ​ដោយ​ទីផ្សារ​​ជួញដូរ​៕

ប្រភព៖ cnbc 

Wildcard SSL