Office hours:

MONDAY - FRIDAY
08:00 AM - 05:00 PM
Login Open Account

News

ដុល្លារ​ឡើង​ថ្លៃ​​ទៀត​ព្រឹក​នេះ​​

ស្ថានភាព​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ព្រឹក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​មាន​សញ្ញាណ​ល្អ​​ជា​ថ្មី​ទៀត​បន្ទាប់​ពី​​​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​​ជិត ២​សប្តាហ៍​កន្លង​ទៅ​នេះ​បើ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា ខណៈ​ដែល​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ថ្លៃ​នៅ​មុន​ពេល​កិច្ចប្រជុំ​ធនាគារ​កណ្តាល​អឺរ៉ុប​​ចាប់​ផ្តើម​​ធ្វើ ឡើង​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។

ប្រាក់​ដុល្លារ​​​ឡើង​ថ្លៃ​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​ការ​ឡើង​ថ្លៃ​នៃ​អត្រា​ការប្រាក់​នៃ​មូលបត្រ​បំណុល​អាមេរិក  និង​ទិន្នន័យ​វិជ្ជមាន​នៃ​ GDP របស់​ខ្លួន​នៅ​ត្រីមាស​ទី៤​​ឆ្នាំ ២០១៨ កន្លង​ទៅ​ដែល​នេះ​បាន​ផ្តល់​ភាព​កក់ក្តៅ​ឡើង​វិញ​ដល់​អ្នក​ជួញដូរ។ ចំណែក​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ​ដោយសារតែ​គេ​មើល​ឃើញ​ថា ធនាគារ​កណ្តាល​តំបន់​នេះ​កំពុង​ប្រឈមមុខ​ទៅ​នឹង​​​សម្ពាធ​ដែល​ថា ខ្លួន​គ្មាន​យន្ត​ការ​​ប្រសិទ្ធភាព​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នោះ​ឡើយ។

​​នៅ​ព្រឹក​​នេះ​សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​ស្ថិត​នៅ​ទីតាំង​តម្លៃ ៩៦,៦៦៨ ចុច​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ម្តង​រួច​មក​ហើយ​ដល់​​ទីតាំង ៩៦,៨១៦ ចុច​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ ទី ១៩ កុម្ភៈ​មក។ ចំណែក​ប្រាក់​អឺរ៉ូ​វិញ​មាន​ការ​ប្រែប្រួល​តិចតួច​ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៣៣៧ ដុល្លារ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​០,២៥% កាល​ពី​ម្សិលមិញ មក​កាន់​តម្លៃ ១,១៣០៩ ដុល្លារ​។ 

យ៉ាងណាមិញ​បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ប្រាក់​ដុល្លារ​មិន​មាន​ការ​ប្រែប្រួល​​ខ្លាំង​នោះ​ឡើយ​ ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១១,៨១ យ៉េន​ក្នុង​មួយ​ដុល្លារ​បន្ទាប់​បី​បាន​​ធ្លាក់​ថ្លៃ​អស់ ០,១៥% កាល ពី​ម្សិលមិញ។ រីឯ​ប្រាក់​ដុល្លារ​អូស្ត្រាលី​វិញ​ក៏​មិនមាន​ការ​ប្រែប្រួល​ខ្លាំង​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧០៨៩ ដុល្លារ៕

ប្រភព៖ cnbc ​

Wildcard SSL