Office hours:

MONDAY - FRIDAY
08:00 AM - 05:00 PM
Login Open Account

News

ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​​នេះ​ត្រូវ​បាន​ជួញដូរ​​ធ្លាក់​ថ្លៃ

ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​មាន​សុទិដ្ឋិនិយម​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​​ក្រោយ​ប្រធានាធិបតី​អាមេរិក Donald Trump សម្រេច​ពន្យារពេល​លើ​​​ការ​ដំឡើង​ពន្ធ​នៅ​ថ្ងៃ​ទី ១ មិនា​ខាងមុខ។



ទីផ្សារ​ភាគហ៊ុន​អាស៊ី​ដែល​ធ្លាក់​ថ្លៃ​មុន​គេ គឺ​ផ្សារភាគហ៊ុន​របស់​ចិន​បន្ទាប់​ពី​ត្រូវ​បាន​ជួញដូរ​ក្នុង​សញ្ញាណ​ល្អ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​​សៀងហៃ​បាន​​ធ្លាក់​ថ្លៃ​ប្រហែល ០,២% ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​អស់ ០៣%។ ចំណែក​សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ហុងកុង​វិញ​ក៏​ធ្លាក់​ថ្លៃ​ដែរ​ក្នុង​អត្រា ០,៤៥%។ 

សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 វិញ ហាក់​​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ ទេ​នៅ​ព្រឹក​នេះ ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Topix បាន​ធ្លាក់​ថ្លៃ​ដែរ​ប្រហែល ០,៨%។ ​នៅ​កូរ៉េខាងត្បូង​វិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Kospi បាន​ធ្លាក់​ថ្លៃ​អស់ ០,២៩% ដោយសារតែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​​របស់​ប្រទេស​នេះ​សុទ្ធតែ​ត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ​ទាំងអស់។

នៅ​អូស្ត្រាលី​វិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន ASX 200 បាន​ធ្លាក់​ថ្លៃ​ដល់ ទៅ ១,១៥% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​វិស័យ​ថាមពល​បាន​ធ្លាក់​ថ្លៃ​ប្រហែល ០,៩%។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​​ធំៗ​របស់​ប្រទេស​​នេះ​សុទ្ធតែ​បាន​ធ្លាក់​ថ្លៃ​អស់​ជាង ៣% ក្រោយ​លោក Trump បាន​លើក​ឡើង​ថា តម្លៃ​ប្រេង​ដែល​កំណត់​ដោយ​អង្គការ OPEC គឺ​ហាក់​ដូច​ជា​ថ្លៃ​ពេក​ហើយ។ 

ត្រឡប់​ទៅ​មើល​ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាមេរិក Wall Street ​វិញ  សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន Dow Jones បាន​ឡើង​ថ្លៃ ៦០,១៤ ចុច ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន S&P 500 បាន​​ឡើង​ថ្លៃ ០,១%។ ចំណែក​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Nasdaq បាន​ឡើង​ថ្លៃ ០,៣៦% កៀក​ទៅ នឹង​ទីតាំង​តម្លៃ ៧ ៥៥៤ ចុច។

​ផ្សារភាគហ៊ុន​អាមេរិក​មាន​សញ្ញាណ​ល្អ​កាល​ពី​យប់មិញ បន្ទាប់​ពី​​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ពន្យារពេល​លើ​ការ​ដំឡើង​ពន្ធ​ទំនិញ​របស់​ចិន​ដែល​នាំចូល​ទៅ​កាន់​ទឹកដី​អាមេរិក​នៅ​ថ្ងៃ​ទី ១ មិនា​ខាងមុខ​នេះ​។ លោក​បាន​ថ្លែង​បន្ត​ថា លោក​មាន​គម្រោង​​​​កោះ​​បើក​កិច្ចប្រជុំ​កំពូល​មួយ​ទៀត​ជា​មួយ​លោក Xi Jinping ប្រធានាធិបតី​ចិន​នៅ​រដ្ឋ Florida ដើម្បី​បញ្ជាក់​ពី​ជំហរ​ចុងក្រោយ​របស់​មហាអំណាច​ទាំងពីរ​​លើ​ភាព​ចម្រូងចម្រាស​​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ៕

ប្រភព៖ cnbc 

Wildcard SSL