មាសបន្តធ្លាក់ថ្លៃជាថ្មី ទៀត
ទីផ្សារជួញដូរមាសនៅព្រឹកនេះកំពុងស្ថិតនៅក្នុងសម្ពាធធ្លាក់ថ្លៃទៀតបន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃអាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៥សប្តាហ៍កន្លងទៅនេះ ខណៈដែលអត្រាការប្រាក់នៃមូលបត្របំណុលរបស់អាមេរិកបានឡើងថ្លៃវិញដែល ជាផ្នែកមួយដ៏សំខាន់ជួយគាំទ្រដល់តម្លៃ ប្រាក់ដុល្លារ។
ការជួញដូរមាសតាមស្បត ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨៦,៣៥ ដុល្លារក្នុងមួយអោន នៅម៉ោង ៩ព្រឹកនេះ បន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃ ១ ២៨២,៥០ ដុល្លារក្នុងមួយ អោនកាលពីថ្ងៃម្សិលមិញដែលជាតម្លៃទាបបំផុតមួយមិន ធ្លាប់មានគិតចាប់តាំងពីថ្ងៃទី ២៥ មករាមក។ ចំណែកទីផ្សារមាសរបស់ អាមេរិកវិញ មិនមានការប្រែប្រួលខ្លាំងទេ ដោយត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨៧,៧០ ដុល្លារក្នុងមួយអោន។
មាសបានធ្លាក់ថ្លៃនេះបានកើតមានឡើងស្របពេលដែលទីផ្សារប្រាក់ដុល្លារបានហក់ឡើងថ្លៃវិញ។ នៅព្រឹកនេះសន្ទស្សន៍តម្លៃប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗចំនួន ៦ បានឈរនៅកៀកទៅនឹងទីតាំងតម្លៃ ៩៦,៨១៦ ចុចកាលពីថ្ងៃច័ន្ទម្សិលមិញ ដោយសារតែមានការគាំទ្រពីការឡើងថ្លៃនៃអត្រាការប្រាក់នៃមូលបត្របំណុល និងទិន្នន័យវិជ្ជមាននៃសេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងត្រីមាសទី ៤ ប្រចាំឆ្នាំ ២០១៨៕
ប្រភព៖ cnbc