ផ្សារភាគហ៊ុនអាស៊ីព្រឹកនេះធ្លាក់ថ្លៃតាមពីក្រោយផ្សារភាគហ៊ុនអាមេរិក
ស្ថានភាពជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីព្រឹកនេះត្រូវបានជួញដូរក្នុងតម្លៃធ្លាក់ថ្លៃបន្ទាប់ពីផ្សារភាគហ៊ុនអាមេរិក Wall Streetត្រូវបានជួញដូរធ្លាក់ថ្លៃកាលពីថ្ងៃម្សិលមិញនៅក្នុងតម្លៃមួយទាបបំផុតនៅក្នុងខែនេះ។
នៅព្រឹកនេះសន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ថ្លៃអស់ ០,៤២% នៅពេលចាប់ផ្តើមជួញដូរ ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Topix បានធ្លាក់ថ្លៃអស់ ០,៥៨%។ ការធ្លាក់ថ្លៃនេះបានកើតមានឡើងស្របពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុននានាក្នុងប្រទេសនេះត្រូវបានជួញដូរធ្លាក់ថ្លៃទាំងអស់ ក្នុងនោះភាគហ៊ុនធនាគារ Softbank Group បានធ្លាក់ថ្លៃអស់ ០,៣%។
ងាកទៅមើលផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi វិញបានធ្លាក់ថ្លៃអស់ ០,៦% ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនធំៗក្នុងប្រទេសនេះសុទ្ធតែត្រូវបានជួញដូរក្នុងសញ្ញាណអវិជ្ជមានទាំងអស់។ នៅអូស្ត្រាលី សន្ទស្សន៍ជួញដូរ ASX 200 បានធ្លាក់ថ្លៃអស់ ០,៥៧% នៅពេលចាប់ផ្តើមជួញដូរ ខណៈដែលភាគហ៊ុនក្រុមហ៊ុនធំៗភាគច្រើនរបស់ខ្លួនត្រូវបានជួញដូរធ្លាក់ថ្លៃខ្លាំងដែរ។
ការជួញដូរនៅលើផ្សារភាគហ៊ុនអាមេរិក Wall Street ឯណោះវិញ បានបិទបញ្ចប់ក្នុងតម្លៃធ្លាក់ថ្លៃកាលពីយប់មិញ។ សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន S&P 500 បានធ្លាក់ថ្លៃអស់ ០,៤% ខណៈដែលសន្ទស្សន៍ជួញដូរ Dow បានធ្លាក់ថ្លៃអស់ ២០៦,៦៧ ចុច ជាមួយនឹងផ្សារភាគហ៊ុន Nasdaq ដែលបានធ្លាក់ថ្លៃអស់ ០,២% ។
ការធ្លាក់ចុះនេះត្រូវបានគេសន្មតថា ជាលទ្ធភាពមួយដែលថា ភាពសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនត្រូវបានកំណត់រួចហើយដោយទីផ្សារជួញដូរ៕
ប្រភព៖ cnbc